សូមមានជីវិតជីវ៉ា និងសុខភាពស្រស់ថ្លា
យើងនឹងជួបគ្នាម្តងទៀត
ក្លែមរសជាតិល្វីងនៃកាហ្វេ ឬតែ!
ពេលនោះយើងនឹងមិនជជែកពីអ្វីទាំងអស់ ក្រៅពី
រឿងយើងទាំងពីរនាក់។
ទោះជាដើមឈើជុំវិញស្តាប់យើងក៏ដោយ ឲ្យពួកគេស្តាប់ទៅចុះ
ទោះជាផ្លូវក្បែរហាងកាហ្វេនោះលួចមើលយើងក៏ដោយ ឲ្យគេមើលចុះ
ទោះជាពែងកាហ្វេនោះបន្លំខ្លួនជាភ្នាក់ងារស៊ើបអង្កេតក៏ដោយ ឲ្យគេធ្វើចុះ
តោះ! យើងនិយាយគ្នា តែរឿងជីវិតយើងពីរនាក់បានហើយ។
ជីវិតមានភាពចម្លែកណាស់
វាប្រែប្រួលលឿនណាស់ ផ្លាស់ប្តូរមួយរំពេច
ទោះជាគម្លាតមិនបានបំបែកយើងទាំងពីរក៏ដោយ ក៏
ជីវិតយើងនៅតែបន្ត
អ្នកក៏ដឹងដែរមែនទេ?
Be alive and strive
we shall meet again
over a cup of coffee
or tea
then we shall talk
about nothing but our lives
let the trees listen
let the streets watch
let the cups pretend as spies
let’s talk about nothing but lives
life is strange
quick turn, it changes
distance won’t separate us, but
life goes on
you know?
Like this:
Like Loading...
Related
Published by phinawrites
ជីវប្រវត្តិសង្ខេប
សូ ភីណា គឺជាអ្នកនិពន្ធ និងជាកវី។ នាងបានរួមគ្នាបង្កើត «ស្លាបប៉ាកកាខ្មែរ» ជាក្រុមមួយ ចងក្រងក្រុមអ្នកនិពន្ធ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានឱកាស បញ្ចេញគំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធ។ នាងក៏បានរួមគ្នាបង្កើត «គ្រឹះស្ថានបោះពុម្ពកម្ពុមេរា» ដែលជាវេទិកាសម្រាប់អ្នកនិពន្ធ (ភាគច្រើនជាស្រ្តី) បាននិពន្ធ និងបោះពុម្ពស្នាដៃថ្មីៗរបស់ពួកគេ។ ដោយយល់ឃើញថា ឱកាសសម្រាប់អ្នកនិពន្ធ នៅតាមកម្រិត នាងបានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅឆ្នាំ២០១៧ នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ នាង និងក្រុមការងារបានរៀបចំមហោស្រពអក្សរសិល្ប៍នេះ ជាលើកទីបីនៅក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ។ ក្រៅពីការងារទាំងនេះ នាងនៅមានគម្រោង
និពន្ធប្រលោមលោកជាច្រើនទៀត រួមទាំងប្រលោកលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ» រួមទាំងសៀវភៅកម្រងកំណាព្យជាពីរភាសាផងដែរ។
ជារឿយៗ ភីណា ត្រូវបានអញ្ជើញជាតំណាងឱ្យអ្នកនិពន្ធកម្ពុជាទៅចូលរួមសន្និបាត សន្និសីទ និងមហោស្រពអក្សរសិល្ប៍នៅប្រទេសឃីជីស្ថាន (អាស៊ីកណ្តាល), អូទ្រីស, សឹង្ហបុរី, ត៉ៃវ៉ាន់, និងឥណ្ឌា។ រឿងខ្លីរបស់នាងចំនួនបីរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានដំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី។
បច្ចុប្បន្ន សូ ភីណា ជាប្រធានកម្មវិធី «ចំណេះដឹង បណ្តាញ និងគោលនយោបាយ» នៃអង្គការសិល្បៈខ្មែរអមតៈ។ នាងគ្រប់គ្រងកម្មវិធីសំខាន់មួយគឺ «អាហារូបករណ៍ទស្សនវប្បធម៌» ដែលជាកម្មវិធីទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងវប្បធម៌។ នាងបានទទួលការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យ Royal Melbourne Institute of Technology នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
View all posts by phinawrites
Published