ចលនា Black Lives Matter

ពេលមាននរណាម្នាក់សរសេរថា៖ ស្រ្តីជាជនរងគ្រោះនៃអំពើហិង្សា គេមិនមែនមានន័យថាបុរស ឬភេទដទៃ (ច្រើនទៀត) មិនរងអំពើហិង្សាទេ! គេគ្រាន់តែមានន័យថា ស្រ្តីជាជនរងគ្រោះនៃអំពើហិង្សា និងសូមចូលរួមទប់ស្កាត់ និងការពារពួកគេពីអំពើហិង្សាផង។ គេមិនមែនមានន័យថា ស្រ្តីជាជនរងគ្រោះនៃអំពើហិង្សា ហើយគេបំភ្លេច ឬគេមិនទទួលស្គាល់ថា ជនដទៃទៀតមិនបានរងអំពើហិង្សាទេ!


នៅពេលមាននរណាម្នាក់លើកឡើងថា ស្រ្តីជាជនរងគ្រោះនៃអំពើហិង្សា ហើយមាននរណាម្នាក់ទៀត ជជែកថា បុរសក៏រងគ្រោះដែរ! ពេលនោះហើយ ដែលសំឡេងមួយនេះមានអាចមានន័យថា យកចិត្តទុកដាក់អីតែលើស្រ្តី? ជនដទៃទៀតម្តេចមិនយកចិត្តទុកដាក់ផង?


ប្រធានបទស្រដៀងនេះ បានក្លាយជាប្រធានបទក្តៅគគុក ទាក់ទងនឹងការជជែកគ្នាអំពី Black Lives Matter និងមតិមួយទៀត ដែលស្រែកថា អលឡាយមែធឺៗៗ!


ដូចខាងលើដែរ Black Lives Matter គឺជាចលនាមួយ នៅសហរដ្ឋអាមេរិក និងនៅប្រទេសជាច្រើន កំពុងទាមទារសិទ្ធិស្មើភាពគ្នា ប្រឆាំងនឹងការប្រើអំពើហិង្សា និងនិទណ្ឌភាពរបស់ប៉ូលីសអាមេរិក។ ចលនានេះមិនមែនប្រឆាំងនឹងការយល់ថា ជីវិតដទៃទៀតមិនសំខាន់ ឬអសមភាពនឹងជីវិតជនជាតិស្បែកខ្មៅទេ។ តាមពិតទៅ ចលនានេះគឺជាចលនាមួយ ដែលទាមទារឲ្យមានគោលការណ៍គោរពសិទ្ធិមនុស្សជាសាកល។

មានមតិជាច្រើន ដែលលើកឡើងថា ឃើញតែបាតុកម្ម ឃើញតែដុតបំផ្លាញ លួច…ហើយបាតុកម្មហ្នឹងនាំឲ្យមានការផ្លាស់ប្តូរអ្វីទៅ? គួរមានការបកស្រាយច្រើនទាក់ទងនឹងការយល់ឃើញនេះ។ ទីមួយ គេត្រូវវែកញែកឲ្យដាច់ពីបាតុករអហិង្សា និងអ្នកបន្លំលួច ដុតបំផ្លាញទ្រពសម្បត្តិនានា។ បាតុករអហិង្សាទាំងនោះ មិនមានបំណងឱ្យមានអំពើហិង្សាដូចនេះទេ! តែមានជនខិលខូច ឆក់ឱកាសក្នុងវិបត្តិនេះ ដើម្បីលួច និងមានចេតនាបំផ្លាញមុខមាត់ចលនាBlack Lives Matter នេះ។ មានវីដេអូជាច្រើន ដែលគេបានថតជនខិលខូច ដែលក្នុងនោះមានស្បែកសផងដែរ ដែលបន្លំខ្លួនក្នុងចំណោមបាតុករទាំងនោះ​។ ទីពីរ គេត្រូវសិក្សា និងឈ្វេងយល់ពីប្រភពគួរឲ្យជឿទុកចិត្តអំពីការផ្លាស់ប្តូរ ដែលរងឥទ្ធិពលពីចលនា Black Lives Matter នេះ។ មានការផ្លាស់ប្តូរជាច្រើនគួរឲ្យកត់សម្គាល់នៅតាមរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក។ នៅក្រុង Minneapolis នៃរដ្ឋម៉ូនីសូតា ក្រុមប្រឹក្សាក្រុងនេះ បានបោះឆ្នោតលុបចោលអង្គភាព និងថវិកាពីរបស់ប៉ូលីស។ នៅទីក្រុងញូវយ៉ក អភិបាលក្រុងបានសន្យាថា នឹងកាត់ថវិកាពីស្ថាប័នប៉ូលីស និងមានរដ្ឋខ្លះទៀតបានបង្កើតគណៈកម្មការដាក់វិន័យប៉ូលីសដែលប្រើកម្លាំងលើជនសង្ស័យជ្រុលហួសហេតុជាដើម។ សូមចុចអានអត្ថបទនេះ ដើម្បីអានព័ត៌មានបន្ថែម។


នៅពេលមានគេលើកឡើងថា លើកអីតែ Black Lives Matter? ជីវិតទាំងអស់គឺសំខាន់។ ចុះនរណានិយាយថា ជីវិតផ្សេងទៀតមិនសំខាន់? អត់ទេ! ការដែលនិយាយថា ជីវិតគ្រប់គ្នាក៏សំខាន់ដែរ គឺជាចេតនាមួយរបស់ស្បែកសដែលរើសអើងជាតិសាសន៍ (White suprimacist) ដែលមានបំណងបំបែកឥទ្ធិពលរបស់ចលនា Black Lives Matter នោះឱ្យចុះខ្សោយទៅវិញ ព្រោះពួកគេមិនចង់ឃើញមានភាពស្មើភាពគ្នាជាមួយជនជាតិផ្សេងទៀត ដែលគ្មានស្បែកសដូចពួកគេ។ សូមបញ្ជាក់ថា មិនមែនគ្រប់ជនជាតិស្បែកស សុទ្ធតែអ្នករើសអើងទេ។ នៅពេលនេះ លើសពេលណាៗទាំងអស់ ជនជាតិស្បែកសបានចូលរួមយ៉ាងច្រើនលើសលប់ ជាមួយជនជាតិស្បែកខ្មៅ ព្រោះពួកគេយល់ឃើញថា ជនជាតិស្បែកខ្មៅពិតជារងគ្រោះដោយសារអំពើរើសអើងជាតិសាសន៍រាប់រយឆ្នាំមកហើយ។ និយាយម៉្យាងទៀតថា ចលនា Black Lives Matter នេះ កំពុងផ្តោតលើបញ្ហាដែលកំពុងកើតឡើងទៅលើជនជាតិស្បែកខ្មៅ ដែលជាបញ្ហារសើប ជិះជាន់ កេងប្រវ័ញ្ច ធ្វើទារុណកម្ម និងសម្លាប់ ពីសំណាក់ជនជាតិស្បែកសរាប់រយឆ្នាំមកហើយ។ តាមរយៈរូចត្លុកខាងក្រោមនេះ បង្ហាញថាពីបញ្ហានេះ។

http://chainsawsuit.com/comic/2016/07/07/all-houses-matter-the-extended-cut/

ខ្ញុំដឹងថា បងប្អូនដែលលើកឡើងថា «ជីវិតទាំងអស់គ្នាគឺសំខាន់» មានបំណងល្អ ព្រោះគាត់ចង់ឃើញមានការទាមទារសិទ្ធិ និងយកចិត្តទុកដាក់ដល់ជនជាតិដទៃទៀត ដូចជាជនជាតិរ៉ូហីងញ៉ា (ភូមា), ជនជាតិអ៊ុយហ្គួរ (ចិន), ជនជាតិភាគតិចវៀតណាម ដែលបានកើតនិងរស់នៅកម្ពុជា ជនជាតិដើម​នៅអូស្ត្រាលី ជនជាតិប៉ាឡេស្ទីន ដែលរងគ្រោះរាប់រយឆ្នាំមកហើយ។ តែការលើក All Lives Matter នៅពេលនេះ នៅក្នុងកាលៈទេសៈនេះ ជាពិសេសនៅពេលដែល Black Lives Matter កំពុងមានឥទ្ធិពលនេះ ហាក់ដូចជាលើកជាសំឡេងថា ស្រែកអីតែសម្រាប់ស្បែកខ្មៅ? បញ្ឈប់ទៅ! គួរតែគិតគូរពីជីវិតទាំងអស់គ្នាវិញ! ឬក៏ដូចត្លុកនោះអ៊ីចឹង ដែលថា ផ្ទះអ្នកនោះក៏សំខាន់ ដែលទាំងផ្ទះដែលគេសុំឲ្យគេជួយនោះកំពុងឆេះសន្ធោសន្ធៅនោះ។

តាមពិតទៅ ចលនា Black Lives Matter កាន់តែរីករាយ​ ប្រសិនបើមានចលនាទាមទារសិទ្ធិសម្រាប់ជនជាតិដទៃទៀត នៅពេលមានវិបត្តិកើតឡើងទៅលើជនជាតិភាគតិច ដែលងាយរងគ្រោះទាំងនោះ! តែហេតុអ្វីទើបតែផុសឡើងនៅពេលមានចលនា Black Lives Matter នេះទៅវិញ?

ម្តងហើយ ម្តងទៀត ការដែលមានចលនា Black Lives Matter មិនមែនមានន័យថាជីវិតផ្សេងទៀតមិនសំខាន់ទេ។

Photo credit: Chichago Sun Times

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s