ខ្ញុំនឹកឡើងចង់់ថ្លែងអំណរគុណដល់គ្រប់សភាវៈនៅជុំវិញខ្ញុំ!
ខ្ញុំលើកដៃឡើង! សំពះ! អរគុណ! ជង្គង់ខ្ញុំក៏ស៊ឹងតែលុតទៅទៀត!
អរគុណ! នែ…ខ្យល់…នែ…នែ…សម្រាប់ដំណកដង្ហើម!
អរគុណ! នែ…ទឹក…នែ…នែ…សម្រាប់ជីវិត!
អរគុណ! នែ…ព្រះអាទិត្យ…នែ…នែ…ដែលផ្តល់ពន្លឺ
អរគុណ! នែ…អង្ករ…បាយ…នែ…នែ…ដែលផ្តល់ជីវជាតិដល់រាងកាយខ្ញុំ!
គិតទៅ…ខ្ញុំត្រឹមត្រូវណាស់ ដែលដឹងគុណនូវអ្វីគ្រប់យ៉ាង!
ខ្ញុំទន្ទេញវារាល់ថ្ងៃ!
ដេក
ដើរ
អង្គុយ
សូម្បីតែពេលដេកមមើ ក៏ខ្ញុំនៅតែរវើរវាយនិយាយថា «អរគុណ! អរគុណ…»
នៅតាមផ្លូវទៅផ្ទះ ខ្ញុំក៏ឃើញអ្នកភូមិលើកដៃព្រោងព្រៀត ពោលពាក្យ «អរគុណៗៗៗ»
ខ្ញុំញញឹមភ្លេចអស់អ្វីៗ ត្រេកអរនឹងការដឹងគុណនេះ!
.
.
.
នៅផ្ទះបាយខ្ញុំ ខ្ញុំឃើញឪពុកខ្ញុំកំពុងតែកាប់ក្រសាំងប៉ាំងៗ!
នៅក្បែរនោះមានទឹកត្រីមួយចានចង្កឹះ!
Krasaing fruits and A Bowl of Fish Sauce
I wish to give thanks to everything around me!
I lift my hands up! Sampeah! giving thanks! My knees almost kneel
Thank you…the air…for the breathing
Thank you…water…for life
Thank you…the sun…for giving light
I have thought ‘I’m right that I’m thankful for everything.
I chant it everyday.
Sleeping
Walking
Sitting
Even when I sleep talking, I say ‘thank you…thank you…’
On my way home, I see my villagers repeatedly say ‘thank you!!!’ with their graceful hands
I smiled as I witness this ‘thankfulness’ every where.
.
.
.
At the kitchen, I see my father cutting open a Krasaing fruit
Next to him, there is a bowl of fish sauce.
Like this:
Like Loading...
Related
Published by phinawrites
ជីវប្រវត្តិសង្ខេប
សូ ភីណា គឺជាអ្នកនិពន្ធ និងជាកវី។ នាងបានរួមគ្នាបង្កើត «ស្លាបប៉ាកកាខ្មែរ» ជាក្រុមមួយ ចងក្រងក្រុមអ្នកនិពន្ធ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានឱកាស បញ្ចេញគំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធ។ នាងក៏បានរួមគ្នាបង្កើត «គ្រឹះស្ថានបោះពុម្ពកម្ពុមេរា» ដែលជាវេទិកាសម្រាប់អ្នកនិពន្ធ (ភាគច្រើនជាស្រ្តី) បាននិពន្ធ និងបោះពុម្ពស្នាដៃថ្មីៗរបស់ពួកគេ។ ដោយយល់ឃើញថា ឱកាសសម្រាប់អ្នកនិពន្ធ នៅតាមកម្រិត នាងបានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅឆ្នាំ២០១៧ នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ នាង និងក្រុមការងារបានរៀបចំមហោស្រពអក្សរសិល្ប៍នេះ ជាលើកទីបីនៅក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ។ ក្រៅពីការងារទាំងនេះ នាងនៅមានគម្រោង
និពន្ធប្រលោមលោកជាច្រើនទៀត រួមទាំងប្រលោកលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ» រួមទាំងសៀវភៅកម្រងកំណាព្យជាពីរភាសាផងដែរ។
ជារឿយៗ ភីណា ត្រូវបានអញ្ជើញជាតំណាងឱ្យអ្នកនិពន្ធកម្ពុជាទៅចូលរួមសន្និបាត សន្និសីទ និងមហោស្រពអក្សរសិល្ប៍នៅប្រទេសឃីជីស្ថាន (អាស៊ីកណ្តាល), អូទ្រីស, សឹង្ហបុរី, ត៉ៃវ៉ាន់, និងឥណ្ឌា។ រឿងខ្លីរបស់នាងចំនួនបីរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានដំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី។
បច្ចុប្បន្ន សូ ភីណា ជាប្រធានកម្មវិធី «ចំណេះដឹង បណ្តាញ និងគោលនយោបាយ» នៃអង្គការសិល្បៈខ្មែរអមតៈ។ នាងគ្រប់គ្រងកម្មវិធីសំខាន់មួយគឺ «អាហារូបករណ៍ទស្សនវប្បធម៌» ដែលជាកម្មវិធីទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងវប្បធម៌។ នាងបានទទួលការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យ Royal Melbourne Institute of Technology នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
View all posts by phinawrites