Skip to content

Writing is Next to My Heart

Writing, short stories, poems, literature, Festival, Cambodia

  • About Kampu Mera
  • អំពីខ្ញុំ/About Me
  • Poetry/កំណាព្យ
  • Short Stories/រឿងខ្លី
  • About Kampu Mera
  • អំពីខ្ញុំ/About Me
  • Poetry/កំណាព្យ
  • Short Stories/រឿងខ្លី

Author Archives: phinawrites

ជីវប្រវត្តិសង្ខេប សូ ភីណា គឺជាអ្នកនិពន្ធ និងជាកវី។ នាងបានរួមគ្នាបង្កើត «ស្លាបប៉ាកកាខ្មែរ» ជាក្រុមមួយ ចងក្រងក្រុមអ្នកនិពន្ធ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានឱកាស បញ្ចេញគំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធ។ នាងក៏បានរួមគ្នាបង្កើត «គ្រឹះស្ថានបោះពុម្ពកម្ពុមេរា» ដែលជាវេទិកាសម្រាប់អ្នកនិពន្ធ (ភាគច្រើនជាស្រ្តី) បាននិពន្ធ និងបោះពុម្ពស្នាដៃថ្មីៗរបស់ពួកគេ។ ដោយយល់ឃើញថា ឱកាសសម្រាប់អ្នកនិពន្ធ នៅតាមកម្រិត នាងបានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅឆ្នាំ២០១៧ នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ នាង និងក្រុមការងារបានរៀបចំមហោស្រពអក្សរសិល្ប៍នេះ ជាលើកទីបីនៅក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ។ ក្រៅពីការងារទាំងនេះ នាងនៅមានគម្រោង និពន្ធប្រលោមលោកជាច្រើនទៀត រួមទាំងប្រលោកលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ» រួមទាំងសៀវភៅកម្រងកំណាព្យជាពីរភាសាផងដែរ។ ជារឿយៗ ភីណា ត្រូវបានអញ្ជើញជាតំណាងឱ្យអ្នកនិពន្ធកម្ពុជាទៅចូលរួមសន្និបាត សន្និសីទ និងមហោស្រពអក្សរសិល្ប៍នៅប្រទេសឃីជីស្ថាន (អាស៊ីកណ្តាល), អូទ្រីស, សឹង្ហបុរី, ត៉ៃវ៉ាន់, និងឥណ្ឌា។ រឿងខ្លីរបស់នាងចំនួនបីរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានដំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី។ បច្ចុប្បន្ន សូ ភីណា ជាប្រធានកម្មវិធី «ចំណេះដឹង បណ្តាញ និងគោលនយោបាយ» នៃអង្គការសិល្បៈខ្មែរអមតៈ។ នាងគ្រប់គ្រងកម្មវិធីសំខាន់មួយគឺ «អាហារូបករណ៍ទស្សនវប្បធម៌» ដែលជាកម្មវិធីទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងវប្បធម៌។ នាងបានទទួលការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យ Royal Melbourne Institute of Technology នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

The Journey Begins

Thanks for joining me!

Good company in a journey makes the way seem shorter. — Izaak Walton

post

Posted byphinawritesDecember 24, 2019December 24, 2019Posted inOpinionsLeave a comment on The Journey Begins

Posts navigation

Newer posts 1 2 3
Writing is Next to My Heart, Blog at WordPress.com.
  • Follow Following
    • Writing is Next to My Heart
    • Join 1,065 other followers
    • Already have a WordPress.com account? Log in now.
    • Writing is Next to My Heart
    • Customize
    • Follow Following
    • Sign up
    • Log in
    • Report this content
    • View site in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...